ចៀនជួនគឺជាម្ហូបខ្មែរមួយដែលងាយស្រួលចំអិននិងទទួលបានការចូលចិត្តពីប្រជាជនកម្ពុជាគ្រប់រូប ។ ដូច្នេះថ្ងៃនេះចង់ញុំានឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីរបៀបធ្វើចៀនជួនដែលមានភាពងាយស្រួលឆ្ងាញ់ហើយចំណាយពេលតិច ។ គ្រឿងផ្សំ• ត្រីទីឡាប់យ៉ា ១ • សៀង ១កូនចានចង្កឹះ #cambodia online• ខ្ញីហាន់ជាសរសៃៗ • ស្ករ ២ស្លាបព្រាបាយ • ទឹកសុីអុីវ ១ស្លាបព្រាបាយ • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ • ស្លឹកខ្ទឹម ហាន់ល្អិតៗ • ទឹកបន្តិច • ប្រេងឆា របៀបធ្វើ1. ត្រីធ្វើអោយស្អាត រួចឆូតម្ខាង ៤កាំបិត រួចចៀនអោយស្រួយ ។ #ប្រណាំងសេះ2. ចាក់សៀងចូលចានរួចដាក់ទឺកស៊ីអ៊ីវនិងស្ករ ។ 3. ដាក់ខ្ទះតូចល្មមមួយទៀតហើយដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ សឹមដាក់ខ្ញីចូល ឆាអោយគ្រៀមបន្តិចរួចគាសទៅម្ខាង ។ 4. ដាក់ប្រេងឆាចូលបន្តិចទៀត រួចដាក់ខ្ទឹមសចូលឆាអោយខ្ទឹមឡើងក្រហម ។ 5. ចាក់សៀងដែលបានដាក់គ្រឿងផ្សំហើយដាក់ក្នុងខ្ទះហើយកូរបីបួនត្រឡប់ ហើយដាក់ទឹកចូលបន្តិច ។ 6. ចាក់សៀងដែលបានឆាទៅលើត្រីដែលបានចៀនរួចហើយរោយស្លឹកខ្ទឹមជាការស្រេច ។