Home

Welcome to My New Travel Blog

  • My First Blog Post

    August 21, 2019 by

    Be yourself; Everyone else is already taken. — Oscar Wilde. This is the first post on my new blog. I’m just getting this new blog going, so stay tuned for more. Subscribe below to get notified when I post new updates.

  • អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែត្របែក

    September 21, 2019 by

    បង្កើនប្រព័ន្ធការពារ តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជា​ការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ ធ្វើឲ្យបេះដូងមានសុខភាពល្អ ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធ​ឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់​ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ ព្យាបាលការទល់លាមក វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។ ជួយសុខភាពភ្នែក ស្លឹកត្របែកមានសកម្មភាពប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រឆាំងបាក់តេរីឆ្លងមេរោគ និងសម្លាប់មេរោគ។ ដូច្នេះការញ៉ាំស្លឹកត្របែក ជាមធ្យោបាយដោះស្រាយបញ្ហារដ៏ប្រសើរបំផុតសម្រាប់ជំងឺធ្មេញ ហើមអញ្ចាញធ្មេញ និងដំបៅមាត់។ ល្អសម្រាប់ខួរក្បាលរបស់អ្នក ផ្លែត្របែកមានវីតាមីន B3… Read more

  • មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទារក​គេង​លើកដៃ​ឡើងលើ ដឹង​ហើយ​អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល

    September 20, 2019 by

    មាន​ឆ្ងល់​ទេ ហេតុអ្វី​ទារក​គេង​លើកដៃ​ទាំងពីរ​ឡើងលើ? មនុស្ស​ភាគច្រើន​តែងតែ​យល់ថា ការ​គេង​បែបនេះ​គឺជា​ទម្លាប់​របស់​ទារកនីមួយៗ ក៏ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ឥ​រយាប​ទ​មួយ​នេះ​មិនមែន​មកពី​ទម្លាប់​នោះទេ វា​អា​ចប​ណ្តោ​ល​មកពី​កត្តា​មួយចំនួន។ ១.នៅពេល​មាន​អារម្មណ៍​ក្តៅស្អុះ នៅពេល​កំពុង​គេង ប្រសិនបើ​ទារក​មាន​អារម្មណ៍​ក្តៅស្អុះ ពួកគេ​នឹង​លើកដៃ​ឡើងលើ ដើម្បី​ជួយ​សម្រួល​ឲ្យ​ខ្យល់​ចូល​ក្រោម​ក្លៀក​ទាំងសងខាង កុំ​ឲ្យ​បែកញើស។ ដូច្នេះ ឪ​ពុ​ម្តាយ​មិនចាំបាច់​ជ្រៀត​ជ្រៀក​ឥរិយាបទ​របស់​ពួកគេ​នោះទេ ព្រោះ​វា​អា​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់។ ២.ជា​ឥ​រយាប​ទ​ដ៏​ស្រួល​សម្រាប់​ទារក ឥរិយាបទ​មួយ​នេះ ក៏​អាចជួយ​ឲ្យ​ទារក​គេង​បាន​ស្រួល និង​គេង​លក់​យ៉ាង​ឆាប់រហ័ស។ ៣.ជា​សញ្ញា​នៃ​ការ​គេង​លង់លក់ អ្នក​អាច​ចាំ​សង្កេតមើល ប្រសិនបើ​កំពុងតែ​បំបៅ​ដោះ ទារក​ស្រាប់តែ​បញ្ចេញ​ឥរិយាបទ​ដាក់​ដៃ​ឡើងលើ​បន្តិចម្តងៗ ជា​សញ្ញា​បង្ហាញថា ពួកគេ​កំពុងតែ​គេង​លក់។ ខណៈ​នេះ ទារក​អាច​បន្លឺសំលេង​ខ្លះ ប៉ុន្តែ​ពួកគេ​មិន​ភ្ញាក់​នោះទេ។ ៤.ជាការ​ភ្ញាក់ ពេល​កំពុង​គេង​លក់ ស្រាប់តែ​លឺ​សំលេង​រំខានខ្លាំងៗអ្វីមួយ ពួក​គេង​អាច​លើកដៃ​ទាំងពីរ​ឡើ​លើ​ភ្លាម ហើយ​បន្ទាប់ពី​ពីរ​បី​នាទី ពួកគេ​នឹង​ភ្ញាក់​ដឹងខ្លួន​ជាពុំខាន៕

View all posts

Follow My Blog

Get new content delivered directly to your inbox.

Design a site like this with WordPress.com
Get started