បង្កើនប្រព័ន្ធការពារ តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជាការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ ធ្វើឲ្យបេះដូងមានសុខភាពល្អ ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ ព្យាបាលការទល់លាមក វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។ ជួយសុខភាពភ្នែក ស្លឹកត្របែកមានសកម្មភាពប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រឆាំងបាក់តេរីឆ្លងមេរោគ និងសម្លាប់មេរោគ។ ដូច្នេះការញ៉ាំស្លឹកត្របែក ជាមធ្យោបាយដោះស្រាយបញ្ហារដ៏ប្រសើរបំផុតសម្រាប់ជំងឺធ្មេញ ហើមអញ្ចាញធ្មេញ និងដំបៅមាត់។ ល្អសម្រាប់ខួរក្បាលរបស់អ្នក ផ្លែត្របែកមានវីតាមីន B3 …
Tag Archives: #cambodiacasino
មូលហេតុដែលធ្វើឲ្យទារកគេងលើកដៃឡើងលើ ដឹងហើយអ្នកច្បាស់ជាភ្ញាក់ផ្អើល
មានឆ្ងល់ទេ ហេតុអ្វីទារកគេងលើកដៃទាំងពីរឡើងលើ? មនុស្សភាគច្រើនតែងតែយល់ថា ការគេងបែបនេះគឺជាទម្លាប់របស់ទារកនីមួយៗ ក៏ប៉ុន្តែតាមការស្រាវជ្រាវបានរកឃើញថា ឥរយាបទមួយនេះមិនមែនមកពីទម្លាប់នោះទេ វាអាចបណ្តោលមកពីកត្តាមួយចំនួន។ ១.នៅពេលមានអារម្មណ៍ក្តៅស្អុះ នៅពេលកំពុងគេង ប្រសិនបើទារកមានអារម្មណ៍ក្តៅស្អុះ ពួកគេនឹងលើកដៃឡើងលើ ដើម្បីជួយសម្រួលឲ្យខ្យល់ចូលក្រោមក្លៀកទាំងសងខាង កុំឲ្យបែកញើស។ ដូច្នេះ ឪពុម្តាយមិនចាំបាច់ជ្រៀតជ្រៀកឥរិយាបទរបស់ពួកគេនោះទេ ព្រោះវាអាធ្វើឲ្យពួកគេភ្ញាក់។ ២.ជាឥរយាបទដ៏ស្រួលសម្រាប់ទារក ឥរិយាបទមួយនេះ ក៏អាចជួយឲ្យទារកគេងបានស្រួល និងគេងលក់យ៉ាងឆាប់រហ័ស។ ៣.ជាសញ្ញានៃការគេងលង់លក់ អ្នកអាចចាំសង្កេតមើល ប្រសិនបើកំពុងតែបំបៅដោះ ទារកស្រាប់តែបញ្ចេញឥរិយាបទដាក់ដៃឡើងលើបន្តិចម្តងៗ ជាសញ្ញាបង្ហាញថា ពួកគេកំពុងតែគេងលក់។ ខណៈនេះ ទារកអាចបន្លឺសំលេងខ្លះ ប៉ុន្តែពួកគេមិនភ្ញាក់នោះទេ។ ៤.ជាការភ្ញាក់ ពេលកំពុងគេងលក់ ស្រាប់តែលឺសំលេងរំខានខ្លាំងៗអ្វីមួយ ពួកគេងអាចលើកដៃទាំងពីរឡើលើភ្លាម ហើយបន្ទាប់ពីពីរបីនាទី ពួកគេនឹងភ្ញាក់ដឹងខ្លួនជាពុំខាន៕