តើស្រ្តីមានផ្ទៃពោះ គួរទទួលទានអាហារអ្វីខ្លះ ដើម្បីឱ្យកូនក្នុងផ្ទៃមានសុខភាពល្អ?

១. សប្តាហ៍ដំបូងដល់សប្តាហ៍ទី៣ ៖ អំឡុងពេលពរពោះក្នុងសប្តាហ៍ដំបូងដល់សប្តាហ៍ទី៣ ស្រ្តីមានផ្ទៃពោះ ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវតាមរាងកាយត្រូវការ ដើម្បីជំនួយដល់ឆ្អឹងខ្នង និងការលូតលាស់របស់កូនក្នុងផ្ទៃ។ ក្នុងនោះរួមមានបន្លែបៃតង ស៊ុត និងគ្រាប់ធញ្ញជាតិជាច្រើនមុខ។

២. សប្តាហ៍ទី៤ ដល់ទីសប្តាហ៍ទី១២ ៖ ក្នុងចន្លោះសប្តាហ៍ទី៦ កោសិកាឈាមក្រហមរបស់ទារកក្នុងផ្ទៃកំពុងតែរីកលូតលាស់ ហើយចាប់ផ្តើមលោតចង្វាក់បេះដូង។ ក្នុងដំណាក់កាលនេះ ស្រ្តីជាម្តាយត្រូវទទួលទានអាហារដែលមានជាតិដែកឱ្យបានគ្រប់គ្រាន់។ ទារកក្នុងផ្ទៃងាយជាតិដែកដែលមាននៅក្នុងសាច់ជាងជាតិដែកដែលមាននៅក្នុងបន្លែ។

ប៉ុន្តែបើអ្នកជាអ្នកចូលចិត្តទទួលទានបន្លែ អ្នកអាចទទួលទានទឹកក្រូចស្រស់ និងអាហារដែលសម្បូរវីតាមីន C បាន។ អាហារដែលត្រូវទទួលទានក្នុងចន្លោះសប្តាហ៍នេះ រួមមាន សាច់ ស៊ុត ទឹកដោះគោ និងអាហារសមុទ្រដែលសម្បូរទៅដោយប្រូតេអីន។ នៅចុងត្រីមាសដំបូង ខួរក្បាលទារកក្នុងផ្ទៃចាប់ផ្តើមលូតលាស់លឿនជាងកាយសម្បទាផ្សេងៗ។ ដូច្នេះអ្នកត្រូវទទួលទានអាហារដែលសំបូរដោយអាស៊ីតខ្លាញ់អូម៉េហ្គា3 និង DHA ឱ្យបានច្រើន។

៣. សប្តាហ៍ទី១៣ ដល់សប្តាហ៍ទី២៨ ៖ នេះជាដំណាក់កាលយ៉ាង ព្រោះទារកមានការលូតលាស់លឿនបំផុត។ ដូចច្នេះក្នុងរយៈពេលនេះ អាហារដែលស្ត្រីជាម្តាយត្រូ​វទទួលទានរួមមាន៖
អាហារសម្បូរដោយ បេតាការ៉ូទីន និង DHA ជំនួយដល់ភ្នែកទារក៖ ការ៉ុត ដំឡូងជ្វា ត្រីសាឌីន។
អាហារសម្បូរដោយកាល់ស្យូម ជំនួយដល់ការលូតលាស់ និងភាពរឹងមាំនៃឆ្អឹងទារក៖ ទឹកដោះគោ យ៉ាអួរ តៅហ៊ូ ឈីស ត្រីសាឌីន។
អាហារសម្បូរដោយវីតាមីន D ជំនួយដល់ការស្រូបយកជាតិកាល់ស្យូម៖ ត្រី ត្រីសាឌីន ទឹកដោះគោ។
អារហារសម្បូរដោយជាតិស័ង្កសី ជំនួយដល់ការផលិត ជួសជុល និងដំណើរការ DNA៖ សាច់ក្រហម សណ្តែក គ្រាប់ធញ្ញជាតិ និងទឹកដោះគោ។

៤. សប្តាហ៍ទី២៩ ដល់សប្តាហ៍ទី៤០៖ ក្នុងចន្លោះសប្តាហ៍នេះ ស្រ្តីជាម្តាយកាន់តែត្រូវការអាហារូបត្ថមច្រើនជាងធម្មតា ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់កូនក្នុងពោះ។

អាហារសម្បូរដោយវីតាមីន K ជំនួយដល់ដំណើរការកំណកឈាម៖ ខាត់ណា ស្ពៃ សាឡាត់ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាស និងស្ពៃក្តោប។
អាហារសម្បូរដោយកាល់ស្យូម និងម៉ាញ៉េស្យូម ជួយឱ្យឆ្អឹងរឹងមាំ៖ ទឹកដោះគោ ឈីស គ្រាប់ធញ្ញជាតិ ផ្លែប័រ និង ផ្លែចេក។
អាហារសម្បូរដោយជាតិរ៉ែ ជំនួយដល់សុខភាពសួត៖ អង្ករសម្រូប និងស៊ុត។
ដើម្បីសុខភាពមាតា និងកូនក្នុងផ្ទៃ ស្រ្តីជាម្តាយត្រូវការទទួលទានអាហារសម្បូរប្រូតេអ៊ីន វីតាមីន និង ជាតិរ៉ែជាច្រើនបន្ថែមទៀត ដែលមាននៅក្នុងបន្លែផ្លែឈើ សាច់ និង គ្រាប់ធញ្ញជាតិផ្សេងៗ៕

Published by Van tha

i love this

Leave a comment

Design a site like this with WordPress.com
Get started