
គ្រឿងផ្សំ
ផ្លែត្នោតទុំ ៥ផ្លែ ម្សៅខ្សាយ ១.៥គីឡូ ស្ករត្នោត ១គីឡូ សាច់ដូងចាស់ កោសរួច១ផ្លែ ស្លឹកចេក បើចំហុយក្នុងកន្ទោង ឬចំហុយក្នុងថាស ក៏បាន #khmer online
របៀបធ្វើ
កោសត្នោតនឹងកញ្ជ្រែងយកតែសាច់ត្នោតកុំឲ្យដោយសសៃត្នោត រួចលាយម្សៅ និងស្ករឲ្យសព្វល្អ ទុករយៈពេល៥ទៅ៧ម៉ោង។ ពេលម្សៅដែលលាយឡើងហើយ ដួសដាក់កន្ទោង រោយសាច់ដូងពីលើ រួចយកទៅចំហុយរយៈពេលប្រហែល៤០នាទី រួចស្រង់ចេញជាការស្រេច៕ #Joker123

វីធីធ្វើ តាប៉ែដំណើបខ្មៅ

តាប៉ែដំណើបខ្មៅ អាចចាត់ទុកថាជាបង្អែមមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់ ហើយត្រូវគេធ្វើវាពីអង្ករដំណើបខ្មៅ។ ដូច្នេះហើយ ក្នុងថ្ងៃនេះផងដែរ Phnom Penh Recipe សូមធ្វើការបង្ហាញវិធីធ្វើមកចែកជូនប្រិយមិត្តគ្រប់ៗគ្នាដូចខាងក្រោម៖ #mega888
– អង្ករដំណើបខ្មៅ ៣០០ ក្រាម
– មេតាប៉ែ ១ ស្លាបព្រាបាយ (បុកឲ្យម៉ត)
– ស្លឹកចេក ១០-១៥ សន្លឹកកាត់ជារាងមូលតូចល្មម
– អបិល កន្លះស្លាបព្រាកាហ្វេលាយជាមួយទឹកកន្លះកូនចានចង្កឹះ
– សាច់ដូងខ្ចី ១ ចំហៀង កោស ឬចិតជាសសៃចំណិតតូចៗ #pussy888
វិធីធ្វើ
១. ជាដំបូងអ្នកត្រូវដាំបាយដំណើបឲ្យឆ្អិនជាមុនសិន។
២. នៅពេលដែលអ្នកដាំបាយដំណើបឆ្អិនហើយ ត្រូវដួសបាយដំណើបនោះដាក់ចូលក្នុងថាសបន្ទាប់មករង្គាយបាយដំណើប ឲ្យស្មើទៅតាមថាស រួចហើយទុកឲ្យត្រជាក់។
៣. បន្ទាប់ពីបាយដំណើបត្រជាក់ហើយត្រូវយកមេតាប៉ែមករោយពីលើរួចច្របល់បញ្ចូលគ្នាឲ្យសពល្អ។
៤. យកទឹកអំបិលមកដាក់ឲ្យសើមជាមួយនឹងដៃ បន្ទាប់មកយកបាយដំណើបធ្វើឲ្យទៅជាដុំមូលៗតូចល្មម ឬតាមដែលអ្នកចង់បាន រួចហើយយកស្លឹកចេកទ្រាប់ពីក្រោមដាក់ចូលទៅក្នុងឆ្នាំងធ្វើដូច នេះទាល់តែអស់បាយដំណើបនោះ បន្ទាប់មកអ្នកយកគំរបគ្របឲ្យជិត រក្សាទុកបីយប់។ #lko888
