តើម្នាស់មានផលប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងសម្រស់

ម្នាស់ជាប្រភេទផ្លែឈើម្យ៉ាងដែលអាចដាំដុះលូតលាស់បាននៅតំបន់ត្រូពិក។ វាសំបូរទៅដោយជាតិទឹក មានរសជាតិផ្អែមក្រអូបឈ្ងុញឆ្ងាញ់។ គេអាចយកម្នាស់ទៅឆ្នៃធ្វើជាម្ហូបដ៏ឈ្ងុញឆ្ងាញ់បានជាច្រើនមុខ។ ជាទូទៅម្នាស់យើង អាចបរិភោគជាផ្លែស្រស់ ឬទឹកម្នាស់ និងចំអិតជាអាហារជាដើម។ ព្រោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនប្រភេទដូចជា វីតាមីន C , A , beta carotene, bromelain, ម៉ង់ហ្គាណែស ជាតិសរសៃ និងសារធាតុប្រឆាំង អុកស៊ីតកម្ម ជាច្រើនផ្សេង ទៀត។ តើអ្នកដឹងទេថា ញុំាផ្លែម្នាស់អាចផ្ដល់ អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាព និងសម្រស់?វាមានអត្ថប្រយោជន៍ជាច្រើនដែលយើងស្មានមិនដល់៖  #cambodia online

ធ្វើឆ្អឹងមានសុខភាពល្អ
• បំបាត់បញ្ហាក្អក និងផ្ដាសាយ
• ជួយឲ្យជាលិកា និងកោសិកាមានសុខភាពល្អ
• ការពារជំងឺមហារីក
• ជួយដល់សុខភាពមាត់ធ្មេញ ព្រមទាំងប្រឆាំង និងការពារជំងឺមហារីកមាត់
• ធ្វើឲ្យលំហូលនៃចរន្តឈាមក្នុងរាងកាយរត់បានស្រួល
• ជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារអ្នកពីជំងឺមួយចំនួនដូចជា ការទល់លាមក រាគ រលាកពោះវៀន ឈាមកក និងជំងឺសម្ពាធឈាម
• កាត់បន្ថយជាតិខ្លាញ់
• កាត់បន្ថយការក្អក #lko888kh

យើងក៍អាចយកម្នាស់មកដុត រួចហើយដាក់ក្នុងបន្ទប់ទឹក បន្ទប់គេង រឺក៏កន្លែងណាដែលមានក្លិន ដើម្បីកាត់បន្ថយក្លិនមិនល្អ។ សំរាប់អ្នកដែលមានស្បែកខ្មៅស្រអាប់ គួគប្បីយកផ្លែម្នាស់កិនអោយម៉ត់លាយជាមួយទឹកឃ្មុំ និងផ្លែប៉េងប៉ោះ យកមកខាត់នៅលើស្បែកដងខ្លួន រួចទុកចោលប្រហែលជា ២០ នាទីដើម្បីជំរុះកោសិកាចាស់ដែលងាប់មាននៅក្នុងស្បែក អោយអស់ វានឹងជួយបង្កើតកោសិការសែ្បកថ្មីមកវិញ។ សូមកុំយកវាទៅធ្វើនៅលើស្បែកមុខ ព្រោះស្បែកមុខរបស់មនុស្សយើង មានសភាពខ្ចីជាងស្បែកដងខ្លួន ហើយវាសាកសមបំផុតសំរាប់តែស្បែកខ្លួនប៉ុណ្ណោះ៕

Published by Van tha

i love this

Leave a comment

Design a site like this with WordPress.com
Get started