ត្រីចៀនជួន

ចៀនជួនគឺជាម្ហូបខ្មែរមួយដែលងាយស្រួលចំអិននិងទទួលបានការចូលចិត្តពីប្រជាជនកម្ពុជាគ្រប់រូប ។​ ដូច្នេះថ្ងៃនេះចង់ញុំានឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីរបៀបធ្វើចៀនជួនដែលមានភាពងាយស្រួលឆ្ងាញ់ហើយចំណាយពេលតិច ។

គ្រឿងផ្សំ
• ត្រីទីឡាប់យ៉ា ១ 
• សៀង ១កូនចានចង្កឹះ   #cambodia online
• ខ្ញីហាន់ជាសរសៃៗ 
• ស្ករ ២​​ស្លាបព្រាបាយ 
• ទឹកសុីអុីវ ១ស្លាបព្រាបាយ 
• ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ 
• ស្លឹកខ្ទឹម ហាន់ល្អិតៗ 
• ទឹកបន្តិច 
• ប្រេងឆា

របៀបធ្វើ
1. ត្រីធ្វើអោយស្អាត រួចឆូតម្ខាង ៤កាំបិត រួចចៀនអោយស្រួយ ។ #ប្រណាំងសេះ
2. ចាក់សៀងចូលចានរួចដាក់ទឺកស៊ីអ៊ីវនិង​ស្ករ ។ 
3. ដាក់ខ្ទះតូចល្មមមួយទៀតហើយដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ សឹមដាក់ខ្ញីចូល ឆាអោយគ្រៀមបន្តិចរួចគាសទៅម្ខាង ។  
4. ដាក់ប្រេងឆាចូលបន្តិចទៀត រួចដាក់ខ្ទឹមសចូលឆាអោយខ្ទឹមឡើងក្រហម ។ 
5. ចាក់សៀងដែលបានដាក់គ្រឿងផ្សំហើយដាក់ក្នុងខ្ទះហើយកូរបីបួនត្រឡប់ ហើយដាក់ទឹកចូលបន្តិច ។ 
6. ចាក់សៀងដែលបានឆាទៅលើត្រីដែលបានចៀនរួចហើយរោយស្លឹកខ្ទឹមជាការស្រេច ។

Published by Van tha

i love this

Leave a comment

Design a site like this with WordPress.com
Get started